Local News, TVK

Welcome to the National Television of Cambodia We Cambodian for Cambodia the Kingdom of Wonder

ឯកឧត្ដម ជា ចាន់តូ បើកសិក្ខាសាលា ស្ដីពីការពង្រឹងការត្រួតពិនិត្យធនាគារ

E-mail Print PDF
There are no translations available.

ឯកឧត្ដម ជា ចាន់តូ បើកសិក្ខាសាលា ស្ដីពីការពង្រឹងការត្រួតពិនិត្យធនាគារ នៅខេត្ដសៀមរាប សិក្ខាសាលាអន្ដរជាតិស្ដីពីការពង្រឹង ការត្រួតពិនិត្យធនាគារក្នុងបរិបទនៃវិបត្ដិទីផ្សារ ហិរញ្ញវត្ថុសកល លោក បានប្រារឰបើកនៅខេត្ដសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម ជា ចាន់តូ ទេសាភិបាល ធនាគារ ជាតិនៃកម្ពុជា លោកបណ្ឌិត Karuna Sena នាយកប្រតិបត្ដិមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវ ជ្រាវនៃធនា គារកណ្ដាលអាស៊ី­-អាគ្នេយ៏ (Seasen) លោកបណ្ឌិត Adrian D silva ទីប្រឹក្សាជាន់ខ្ពស់ ធនាគារ កណ្ដាលសហ រដ្ឋអាមេរិកប្រចាំរដ្ឋ Chicago។ សិក្ខាសាលាអន្ដរជាតិនេះដំណើរការរយៈពេល៥ថ្ងៃ រៀបចំ Last Updated on Wednesday, 02 September 2009 11:13 Read more...

ឯកឧត្ដម ជាម យៀប ចូលរួមវេទិកាយុវជន ក្នុងការគ្រប់គ្រងធម្មជាតិ

E-mail Print PDF
There are no translations available.

ឯកឧត្ដម ជាម យៀប ចូលរួមវេទិកាយុវជន ក្នុងការគ្រប់គ្រងធម្មជាតិ

នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការ កម្ពុជា ជប៉ុន (CJCC)មានរៀបចំវេទិកាយុវជន ស្ដីពីការចូលរួមរបស់យុវជន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្រោមអធិបតីភាព ឯកឧត្ដម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីតំណាងអង្គការ មិនមែនរដ្ឋាភិបាល រួមជាមួយយុវជន សិក្សានុសិស្ស ផងដែរ.ឯកឧត្ដម ជាម យៀប មានប្រសាសន៍ថា វេទិកានេះប្រារឰធ្វើឡើង ដើម្បីផ្ដល់ចំណេះដឹង ដល់អ្នកចូលរួមអោយយល់ពីគុណវិបត្ដិ និង គុណសម្បត្ដិ នៃការរុករកធនធានរ៉ែ និងវិធានការទប់ស្កាត់ ផលវិបាកទាំងនេះ.ឯកឧត្ដម ជាម យៀប មានប្រសាសន៍លើកឡើងពីកិច្ចការងារមួយ ចំនួន របស់រដ្ឋសភា និងការងារដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយបញ្ជាក់ថាបច្ចុប្បន្ននេះ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ដទុកដាក់ការងារគ្រប់គ្រងទាំងអស់នេះ និងការ ប្រែប្រួលធាតុអាកាស

Last Updated on Wednesday, 02 September 2009 08:49

សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម

E-mail Print PDF
There are no translations available.

សម្ដេចអគ្គមហាធម្មពោធិសាល សំណេះសំណាលពិនិត្យការវះកាត់ភ្នែកជូនប្រជាជនខេត្ដកំពង់ធំ

E-mail Print PDF
There are no translations available.

សម្ដេចអគ្គមហាធម្មពោធិសាល សំណេះសំណាលពិនិត្យការវះកាត់ភ្នែកជូនប្រជាជនខេត្ដកំពង់ធំ

សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាល ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ដ្រាលី និងប្រជាពលរដ្ឋក្រីក្រចំនួន២២០នាក់ ដែលត្រូវមកទទួល ការវះកាត់ព្យាបាលភ្នែកដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដអូស្ដ្រាលី នៅមន្ទីរពេទ្យខេត្ដកំពង់ធំ។ សូម បញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ដអូស្ដ្រាលី ដោយមានការសម្របសម្រូលពីលោក ដាវីត លូ និងលោក ចាន់ ហ៊ុយលូង ពាណិជ្ជករអូស្ដ្រាលី មានដើមកំណើតខ្មែរព្រមទាំងមានការជួយឧបត្ថម្ភពី លោក ហ៊ិន រីង៉ាយ និងភរិយា និងលោក ម៉ីង លី និងភរិយាប្រធានក្រុមហ៊ុន ABC. Tissup.products បានដឹក នាំក្រុមវេជ្ជបណ្ឌិតគ្រូពេទ្យស្ម័គ្រចិត្ដអូស្ដ្រាលី ចំនួន៤២នាក់ និងសំភារៈឧបករណ៍ សំរាប់ធ្វើការវះកាត់ Last Updated on Tuesday, 01 September 2009 19:00 Read more...

0 comments:

Post a Comment