ឯកឧត្ដម គាត ឈន់There are no translations available.
ឯកឧត្ដម គាត ឈន់ ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណ ទានសម្បទាន មានទឹកប្រាក់ ១៤០០លានបាត សំរាប់គំរោង ស្ដារឡើងវិញផ្លូវជាតិលេខ ៦៨
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់ចំនួន ១៤០០លានបាត សំរាប់គម្រោង ស្ដារឡើងវិញផ្លូវ ជាតិលេខ ៦៨ (ក្រឡាញ់-សំរោង-អូរស្មាច់)។ ហត្ថលេខីក្នុងពិធីនេះ រួមមានឯកឧត្ដមវង្សី វិស្សុត អគ្គលេខាធិការរង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឱ្យភាគីរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដម Acksiri Buranasiri ប្រធានទីភ្នាក់ងារ សំរាប់កិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនៃព្រះរាជាណាចក្រ ថៃ។ ឯកឧត្ដម វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចព្រមព្រៀងឥណទានសម្បទានដែលបានចុះហត្ថលេខានាពេល នេះគឺជាការបោះ ជំហានទៅ មុខមួយជំ ហានទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ កម្ពុជា ថៃ សំដៅផ្ដល់ផលប្រយោជន៍ សេដ្ឋកិច្ចឱ្យគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងឥណទាននេះ ក៏ជាការតភ្ជាប់គ្នារវាងបណ្ដាខេត្ដ ភាគខាងជើងប្រទេស កម្ពុជា ជាមួយបណ្ដាខេត្ដភាគឥសាន្ដប្រទេសថៃ ក្នុងការ បង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យដឹក ជញ្ជូនផ្លូវគោក ការផ្លាស់ប្ដូរទំនិញ ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ព្រមទាំងកា រពង្រឹងនិង ពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់សុវត្ថិភាពដឹក ជញ្ជូននិងសមាហរណកម្មរវាងទីក្រុង ទៅនឹងតំបន់ ក្រីក្រដាច់ស្រយាល រួមចំណែកលើកកំពស់ជីវិភាពរស់នៅ ប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យកាន់តែល្អប្រសើរទ្បើង។ ឯកឧត្ដម វង្សី វិសិ្សត មាន ប្រសាសន៍ទៀតថា ដោយគិត ទាំងឥណទានសម្បទាននាពេលនេះរាជរដ្ឋាភិបាលថៃ បានផ្ដល់ឥណទានសម្បទានដល់ប្រទេសកម្ពុជា មានទឹក ប្រាក់សរុបជាង ៣.៥៦៧ លានបាត ប្រមាណ៩៩លានដុល្លារ អាមេរិចសំរាប់គំរោងអភិវឌ្ឍន៍ ផ្លូវជាតិលេខ ៤៨ កោះកុង-ស្រែបិល និងគំរោងស្ដារទ្បើងវិញផ្លូវជាតិលេខ ៦៧ អន្លង់វែង-សៀមរាប។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ថៃក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបជាង ៤១២ លានបាតត្រូវជាប្រមាណជាង ១០លាន ដុល្លារអាមេរិច សំរាប់ស្ដារទ្បើងវិញកំណាត់ផ្លូវដាំសាង៉ាំ-អន្លង់វែងការសិក្សា គំរោងប្លង់លំអិតផ្លូវជាតិលេខ ៦៧ ជួសជុលបន្ទាន់កំណាត់ផ្លូវពីអន្លង់វែងដល់បន្ទាយស្រីនិងការសាងសង់ស្ពានចំនួន៤កន្លែង នៅតាមបណ្ដោយផ្លូវជាតិ លេខ៤៨ ផងដែរ។ | ||
| ||
Local News, TVK
Posted by
Movie Channel
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment